ខេត្តកោះកុងទាំងមូលជាខេត្ត ដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។ ក្នុងនោះ តំបន់អេកូទេសចរណ៍អារ៉ែង និងជីផាត គឺជាតំបន់ពីរដែលមានសក្តានុពល ខ្លាំងជាងគេ ដោយសារមានព្រៃភ្នំ ទឹកជ្រោះ និងវត្ថុបូរាណជាដើម។ តំបន់អេកូទេសចរណ៍អារ៉ែងមានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពលលើទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណី។
ដោយឡែកតំបន់អេកូទេសចរណ៍ជីផាត ដែលមានចម្ងាយពីទីរួមខេត្តកោះកុង ប្រមាណ៨០គីឡូម៉ែត្រ មានសក្តានុពលខ្លាំង ទី១. ទឹកធ្លាក់ ២. សត្វព្រៃ ៣. ទេសសភាពតាមស្ទឹង ៤. ពាងបូរាណ ៥. ថ្មចេតីយ៍ និង៦. ព្រៃភ្នំ។ តំបន់អេកូទេសចរណ៍ជីផាត់ស្ថិតក្នុងភូមិជីផាត់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ក្រៅពីតំបន់ទេសចរណ៍ដែលល្បីល្បាញទាំងពីរខាងលើខេត្តកោះកុង មានតំបន់សក្តានុពលចំនួន ៣ កន្លែងផ្សេងទៀតដែលរួមមានទឹកជ្រោះ ព្រៃភ្នំ សត្វព្រៃ រូបសំណាក់ថ្មដំរីស្ថិតក្នុងភូមិសាស្ត្រភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ទន្ទឹមនឹងនេះ ភូមិពោធិ៍បឹង និងភូមិព្រះអង្គកែវ ក្នុងឃុំដងពែង ក៏មានតំបន់ សក្តានុពលជាច្រើនដូចជាទឹកធ្លាក់ ទេសភាពដងស្ទឹង សត្វព្រៃ និងព្រៃភ្នំ៕
![](https://www.kampongspeu.gov.kh/wp-content/uploads/sites/24/2019/08/Araing3.jpg)
![](https://www.kampongspeu.gov.kh/wp-content/uploads/sites/24/2019/08/Araing1.jpg)
![](https://www.kampongspeu.gov.kh/wp-content/uploads/sites/24/2019/08/Araing6.jpg)
![](https://www.kampongspeu.gov.kh/wp-content/uploads/sites/24/2019/08/Araing11.jpg)
![](https://www.kampongspeu.gov.kh/wp-content/uploads/sites/24/2019/08/Araing7.jpg)
![](https://www.kampongspeu.gov.kh/wp-content/uploads/sites/24/2019/08/Araing4.jpg)
![](https://www.kampongspeu.gov.kh/wp-content/uploads/sites/24/2019/08/Araing8.jpg)
![](https://www.kampongspeu.gov.kh/wp-content/uploads/sites/24/2019/08/Araing5-696x522-1.jpg)